khmer eng
  • ឯកឧត្តម ទេព យុទ្ធី លេខាធិការ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី៥ បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិត្ដ​ដល់​មន្ត្រី​កង​កម្លាំង​របស់​រដ្ឋបាល​ស្រុក​ដំណាក់ចង្អើរ និង​រដ្ឋបាល​ក្រុងកែប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និង លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងលើកទឹកចិត្ដដល់មន្ត្រីកងកម្លាំងរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ និងរដ្ឋបាលក្រុងកែប ប្រចាំការត្រួតពិនិត្យច្រកចេញ-ចូលឆ្លងកាត់ខេត្តកែប និងខេត្តកំពត ដែលទើបបង្កើតបន្ថែមថ្មី ចំនួនពីរគោលដៅ។

    ក្នុងឱកាសនោះ ឯកឧត្តមបានសំណេះសំណាលណែនាំដល់កម្លាំងប្រចាំការ ឲ្យយកចិត្តទុកដាក់អប់រំ ណែនាំ អំពីគោលការណ៍ច្បាប់ សេចក្ដីសម្រេច សេចក្ដីណែនាំ វិធានការសុខាភិបាល វិធានការ៣កុំ-៣ការពារ និងធ្វើការត្រួតពិនិត្យអំពីសមាសភាព អត្តសញ្ញាណ ឯកសារបញ្ជាក់ផ្សេងៗ ដល់គ្រប់អ្នកធ្វើដំណើរឆ្លងកាត់ទាំងអស់ឲ្យបានហ្មត់ចត់ ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងបាននាំយកនូវអំណោយមួយចំនួនរួមមាន ៖ ទឹកបរិសុទ្ធ ភេសជ្ជៈ មី ក្រម៉ា និងថវិកាមួយចំនួនឧបត្ថម្ភជូនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២